ព័ត៌មានជាតិ

បុរសម្នាក់បើកគោយន្តកន្ត្រៃដឹកឈើ ក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់មួយរំពេច

ក្រចេះ: នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចត្រពាំងជ្រះ ស្ថិតភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារគោយន្ដកន្ត្រៃដឹកឈើមួយគ្រឿងបើកក្រឡាប់ សង្កត់អ្នកបើកបរស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ ជូន ជាងស៊ ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល ចំណែកសពប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់