ព័ត៌មានជាតិ

Wayne Rooney បង្ហាញ​ទម្រង់​លេង​ជាមួយ​នឹង​តោ​ខៀវ​យប់មិញ​តែ​លទ្ធផល 0-0

​សម្រាប់​ក្រុម​ជើង​ខ្លាំង ក្នុង​ក្របខណ្ឌ Premier League ក្លិប​បិសាច​ក្រហម​ប៉ះ​ជាមួយ​នឹង​ក្លិប តោ​ខៀវ Chelsea កាលពី​រាត្រី​ថ្ងៃទី ២៦ សីហា​យប់មិញ​នេះដែរ ត្រឹម​តែ​លទ្ធផល​ស្មើ​តែប៉ុណ្ណោះ​។​
​អ្វី​ដែល​គេ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្លិប​ជើង​ខ្លាំង​ប៉ះ​គ្នា​នេះ​ដែរ គឺ​ការវិល​ចូល​ទីលាន​ប្រកួត​វិញ របស់ Wayne Rooney ។ មុន​ការប្រកួត​នេះដែរ មាន​វីដេអូ​ឃ្លិប​ជាច្រើន និង​មតិ​ជា​ច្រើន​និយាយ​អំពី កីឡាករ​រូបនេះ មិន​អាច​បង្ហាញ​ទម្រង់​លេង រហូតដល់​ថ្នាក់​លោក Jouse Morinho ស្តី​ឲ្យ David Moyes មិន​ដាក់​កីឡាករ​រូបនេះ​លេង​ទៀត​ផង​។ បញ្ជ្រាស​មកវិញ លោក David Moyes កំពុង​លេង​ស្ទីល​លាក់​កីឡាករ ដូច​ខ្លា​ចាស់ Sir Alex Feguson ។​
177995249_2993856
​ត្រឹម​តែ​លទ្ធផល​ស្មើ លើ​បិសាច​ក្រហម បាន​ធ្វើឲ្យ​ក្លិប​តោ​ខៀវ មាន​ពិន្ទុ ១ បន្ថែម​ទៀត​លុប​លើ​ក្លិប ហង្ស​ក្រហម ពោល​គឺ ៧ និង ៦ ចំណែក បិសាច​ក្រហម​បាន​ត្រឹមតែ ៤ ពិន្ទុ ក្នុងចំណោម ២ ប្រកួត ចំណែក មេឃ​ខៀវ​លេង​និយាយ​ហើយ គឺ​ធ្លាក់​ទៅកាន់​លេខ ៧ នៃ​តារាង​ដោយមាន ៣ ពន្ទុ ក្នុងចំណោម ២ ប្រកួត​។​
​សម្រាប់​បិសាច​ក្រហម នៅ​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ២០១៣ នឹង​ត្រូវ​ជួប​ជាមួយ ក្លិប​ហង្ស​ក្រហម វេលា​ម៉ោង ១៣ និង ៣០​នាទី ត្រូវ​នឹង​ម៉ោង​នៅ​កម្ពុជា ៨ និង ៣០ នាទី​យប់​៕​

មតិយោបល់