កណ្ដាលៈ យោងតាមផេក នាយដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា កាលពីវេលាម៉ោង ១ និង ១០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវ ស្ថិតភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្លន់និងសមគំនិត។
ជនសង្ស័យឈ្មោះ អឿន ស៊ីម៉េង ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៦២ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ទី សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទ ប្លន់ និងសមគំនិត ដែលប្រព្រឹត្ដិកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១០ ត្រង់ចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើនេះ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់