សៀមរាបៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចលើផ្លូវ៦៧ ចាស់មុខផ្ទះវេ សំ ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២នាក់ ស្រី ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដោយសារស្ថានភាពផ្លូវមានសភាពកោងខ្លាំង តៃកុងរថយន្តបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ ហើយបានជ្រុលទៅបុកម៉ូតូ ហើយបណ្តាលឲ្យស្លាប់ពីរនាក់ម្តាយ និងកូន។
ជនរងគ្រោះទី១-ឈ្មោះ ប្រាក់ តិក ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នករួមដំណើរឈ្មោះ សាន សាវៃ អាយុ ១៩ឆ្នាំ ភេទស្រី រស់នៅភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអ្នកបើកបរម៉ូតូ(ត្រូវជាកូនបង្កើត)។
មូលហេតុ៖ រថយន្តបើកលឿន មិនប្រកាន់ស្ដាំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកតៃកុងរថយន្ត រត់គេចខ្លួនបាត់ បច្ចុប្បន្នកំពុងស្រាវជ្រាវ ៕
មតិយោបល់