ភ្នំពេញៈ នៅវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងអូសជាង ៥០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ១៩៣ សង្កាត់ទួលស្វាយទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តខាងលើម៉ាក កាមារី ហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-7632 ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន ស្រាប់តែបុកទូ្រងផ្លូវអូសជាង ៥០ម៉ែត្រ រថយន្តរងការខូចខាត និងមនុស្ស ៣នាក់ រងរបួសលូនចេញក្រៅ ហើយឡើងជិះរថយន្តមួយគ្រឿងទៀតទៅបាត់ស្រមោល ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង ស្ទូចវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងដោះស្រាយតាមនីតិវិធី៕
មតិយោបល់