ព័ត៌មានជាតិ

NO​KIA​ ​មា​ន​វ​ត្ថុ​អ​នុ​ស្សា​វ​រី​យ៍​ជូ​ន​អ​តិ​ថិ​ជ​ន​នៅ​រ​ដូ​វ​បុ​ណ្យ​ភ្ជុំ​

នៅក្នុងអំឡុងរដូវបុណ្យភ្ជុំឆ្នាំនេះក្រុមហ៊ុនNokiaបានអនុវត្តកម្មវិធីពិសេស

មួយគឺផ្តល់កាដូអនស្សាវរីយ៍ដល់អតិថិជនដែលបានជាវផលិតផលNokiម៉ូដែលណាមួយពីហាងទូរស័ព្ទ

ចំនួនបីនៅក្នុងរាជធានីភ្នំពេញ៖

  • ហាងNokia Store ស្ថិតនៅតាមបណ្តោយមហាវិថីសីហនុក្បែរវិមានឯករាជ្យ
  • ហាងទូរស័ព្ទដៃគូរបស់ Nokia យីហោ“គីរីរម្យ”ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សទល់មុខអគារ42 Tower និង
  • ហាងទូរស័ព្ទដៃគូរបស់Nokiaយីហោ“ផ្កាឈូកទិព្វ”ស្ថិតនៅតាមបណ្តោយម
  • ហាវិថីព្រះសីហនុក្បែរវិមានឯករាជ្យ

លោកJerry Manus អគ្គនាយកនៃក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជានិងឡាវបានបញ្ជាក់ថា៖កម្មវិធីខាងលើផ្តល់ជូនអតិថិជនចាប់ពីថ្ងៃទី៤-១០តុលាឬរហូតដល់វត្ថុអនុស្សាវរីយ៍អស់ពីស្តុក។លោកក៏បានបញ្ជាក់បន្ថែមទៀតថាវត្ថុ អនុស្សាវរីយ៍ទាំងនោះមានបីមុខ

គឺអាវយឺតកែវទឹកនិងអាវភ្លៀង។អាវយឺតសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokiaតំលៃ ៥០ដុល្លាចុះក្រោមកែវទឹកសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចន្លោះពី៥១-៩០ដុល្លារីឯអាវភ្លៀងវិញគឺសំរាប់ផ្តល់ជូនអតិថិជនដែលទិញNokia តំលៃចាប់ពី៩១ដុល្លាឡើងទៅ។

គួរបញ្ជាក់ផងដែរថាNokiaលក់ដាច់បរិមាណច្រើនជាងគេបង្អស់នៅប្រទេសកម្ពុជា។ក្រៅពីផ្តល់ជូននូវរង្វាន់ផ្សេងៗតាម

រូបភាពចាប់ឆ្នោតផ្តល់សំណាងនិងវត្ថុអនុស្សាវរីយ៍នៅនឹងកន្លែងលក់Nokiaតែងតែបានបន្តផ្តល់ជូននូវផលិតផលទូរស័ព្ទ

កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ថ្មីៗនេះNokia បានផ្តល់ជូននូវស្មាតហ្វូនស៊េរីAsha Touchតំលៃទាបសមរម្យគឺNokia Asha 305 ស៊ីមពីរនិងNokia Asha 311មានWifiដែលកំពុងតែពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវជននាពេលបច្ចុប្បន្ន៕

 

 

 

 

 

 

 

មតិយោបល់