កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ២៣ និង ១០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ។
ម្ចាស់ផ្ទះរួមមាន៖
១/ឈ្មោះ ប្រាក់ សាន ភេទប្រុស អាយុ ៦៨ ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ជញ្ចាំងក្ដា ទទឹង៦ម៉ែត្រ បណ្ដោយ៨ម៉ែត្រ។
២/ឈ្មោះ រឿង ខន ភេទស្រី អាយុ ៨០ ឆ្នាំ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ចាំងស្លឹកទទឹង៥ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ។
ខូចខាតទ្រព្យសម្បត្តិ៖
-ទូរ៣គ្រឿង
-ម៉ាស៊ីនបោកខោអាវ១គ្រឿង
-ប្រាក់ដុល្លារចំនួន៥,០០០ដុល្លារសហរដ្ឋអាមេរិក
(ទ្រព្យសម្បត្តិទាំងអស់នេះ គឺជារបស់ឈ្មោះ ប្រាក់ សាន) ។
ក្នុងករណីនេះកម្លាំងនគរបាលស្រុកមុខកំពូលបានចេញរថយន្ដសង្គ្រោះ និងពន្លត់អគ្គីភ័យចេញអន្ដរាគមន៍ពន្លត់ តែដោយស្ថានភាពផ្លូវមានលក្ខណៈតូចចង្អៀត រថយន្ដមិនអាចទៅដល់ចំណុចកើតហេតុបានទេ៕
មតិយោបល់