ស្វាយរៀងៈ កាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយ ដោយស្រ្តីពោះធំម្នាក់ឈឺពោះកណ្ដាលផ្លូវស្រែកហៅអ្នកភូមិ និងអ្នកដំណើរតាមផ្លូវ ស្ថិតត្រង់ចំណុចភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តសៀមរាប។
ស្រ្តីខាងលើឈ្មោះ ហ៊ាន សាវឿន អាយុ ២៩ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីចិត្តធម៌ម្នាក់ឈ្មោះ ពៅ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញ ស្រ្តីពោះកំពុងតែដើរម្នាក់ឯង តាមផ្លូវសុខៗ ស្រាប់តែដេកដួលលើដី ស្រែកហៅអ្នកផងឲ្យជួយ ពេលនោះអ្នកស្រុកនាំគ្នា លើកគាត់មកដាក់ផ្ទះអ្នកភូមិដែលនៅក្បែរ ឆ្លងទន្លេបានជោគជ័យ រួចក៏ដឹកម្ដាយកូនទៅសម្រាកនៅមណ្ឌលសុខភាពមេសថ្ងក។
សូមបញ្ជាក់៖ ស្រ្តីនោះកម្សត់ណាស់ គ្មានប្រាក់ជាប់នឹងខ្លួនទេ ព្រោះជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន ៤នាក់ ស្រីម្នាក់ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ៕
មតិយោបល់