កំពតៈ កាលពីវេលាម៉ោង ៦និង១៥នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របពីត្បូងទៅជើង។
រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2Y-0036 អ្នកបើកមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។ ចំណែកម៉ូតូម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G-0242 បើកបរដោយឈ្មោះ គង ឆក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) សពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ដោយរថយន្តរបស់មន្ទីរពេទ្យ
រីឯរថយន្ត និងម៉ូតូ កម្លាំងជំនាញចរាចរណ៍ យកមករក្សាទុកនៅអធិការដ្ឋានស្រុកទឹកឈូ៕
មតិយោបល់