ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​លាលែង​ពី​តំណែង​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​ថ្លែង​ជា​សាធារណៈ​ពី​ការលាលែង​ពី​តំណែង​របស់​លោក ឆាក ហា​ហ្គេល ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​។​
​ថ្លែង​នៅ​ឯ​សេត​វិមាន​សហរដ្ឋអាមេរិក លោក អូ​បា​ម៉ា បាន​កោតសរសើរ​ចំពោះ​លោក ហា​ហ្គេល ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ និង ចាត់ទុកថា​វា​ជា​ពេលវេលា​ដ៏​សាក​សម​មួយ​សម្រាប់​លោក​ក្នុងការ​សម្រាក់​ពី​ការងារ ដែល​មាន​ភាព​មរ​មា​ញឹក​យ៉ាងខ្លាំង​នោះ​។​

​គួររំលឹកថា លោក ហា​ហ្គេល ស្ថិតនៅ​ក្នុង​វ័យ ៦៨ ឆ្នាំ បាន​ឡើងកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ចាប់តាំងពី​ខែ​កុម្ភៈ ឆ្នាំ ២០១៣ មក​ម្លេះ ហើយ​ការបញ្ចប់​តំណែង​របស់​លោក​នាពេលេនេះ ត្រូវបាន​ក្រុម​អ្នកវិភាគ​នយោបាយ​ព្យាករណ៏​ថា វា​អាចពាក់ព័ន្ធ​ទៅ​នឹង​ការបាត់បង់​ទំនុកចិត្ត​ពី​លោក អូ​បា​ម៉ា ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ប្រឆាំង​ជាមួយនឹង​ក្រុម​ឧទ្ទាម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ISIL ផងដែរ ៕​
621 (1)

មតិយោបល់