ព័ត៌មានជាតិ

សង្វៀនជល់មាន់ដ៏ធំមួយ លេងទាំងកណ្ដាលថ្ងៃ ពលរដ្ឋរិះគន់អភិបាលខណ្ឌមានជ័យ និងអធិការ មិនហ៊ានចុះបង្ក្រាប

ភ្នំពេញ: នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា មានទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។

ទីតាំងខាងលើ មិនដែលឃើញសមត្ថកិច្ចណា ចុះបង្ក្រាបម្ដងណាទ្បើយ ប្រហែលជាសង្វៀនជល់មាន់នេះ មានច្បាប់អនុញ្ញាត ឬមួយមានខ្នងអ្នកធំហើយ
ទើបមានក្រុមអ្នកលេងល្បែងស៊ីសងប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានទាល់តែសោះ។

ប្រភពដដែល បានបញ្ជាក់ថា ទីតាំងខាងលើ មានលេងល្បែងដូចជា ជល់មាន់ លេងអាប៉ោង លេងបៀរ គាបស៊ីគ្នាយ៉ាងសាហាវ។

ករណីខាងលើនេះ ពលរដ្ឋសំណូមពរទៅ អភិបាលខណ្ឌមានជ័យ លោក អធិការខណ្ឌមានជ័យ និងលោកនាយប៉ុស្តិ៍ មេត្តាជួយធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប កុំបណ្ដោយឲ្យមានបទល្មើស ក្នុងមូលដ្ឋានតទៀត ដោយពលរដ្ឋ កំពុងរង់ចាំមើលចំណាត់ការអាជ្ញាធរ ថា តើហ៊ានចុះចាប់សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា៕

មតិយោបល់