កំពង់ឆ្នាំងៈ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី មានករណីជនសង្ស័យ២នាក់ ធ្វើសកម្មភាព លួចទូរស័ព្ទដៃ ត្រង់ចំណុចតូបកាត់សក់ឈ្មោះ ពៅ អូន រស់នៅភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង២នាក់នោះ៖ ទី១-ឈ្មោះ ស្រឿង សុភាព ភេទប្រុស អាយុ១៤ ឆ្នាំ មានទីលំនៅភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្ដាល ។ ទី២-ឈ្មោះភឿន ទិត្យ ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិខ្សាម សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ករណីនេះ ជនសង្ស័យទាំង២នាក់ បានចូលទៅលួចទូរស័ព្ទមួយគ្រឿង ម៉ាក់ OPPO របស់ជនរងគ្រោះឈ្មោះ ប៉ា លី ភេទប្រុស អាយុ១៨ឆ្នាំ ដែលដាក់បញ្ចូលថ្មចោលនៅក្នុងតូបកាត់សក់ខាងលើ តែត្រូវម្ចាស់ឃើញទាន់ ក៏ដេញចាប់ដណ្ដើមយកបានមកវិញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់