ភ្នំពេញៈ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យរកសារធាតុញៀន ទៅលើអ្នកបើកបររថយន្តធំ នៅមុខវត្តចំប៉ា ផ្លូវជាតិ លេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកម្លាំងចូលរួមសរុបចំនួយ៤៤នាក់
ជាលទ្ធផល៖ បានត្រួតពិនិត្យរថយន្តធុនធំ រកសារធាតុញៀន បានចំនួនសរុប៤៧គ្រឿង។
ជាលទ្ធផលរកឃើញ អ្នកបើកបរមានសារធាតុញៀន បានចំនួន ០៥នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែករថយន្តទាំង០៥គ្រឿង ត្រូវសមត្ថកិច្ចចម្រុះរក្សាទុកជាបណ្ដោះអាសន្ន៕
មតិយោបល់