ព័ត៌មានជាតិ

ប្រុងប្រយ័ត្នផងបងប្អូន! ប្រហិតចម្រុះ គុយទាវកញ្ចប់សរសៃធំ ហួសកាលបរិច្ឆេទ ត្រូវមន្ត្រីជំនាញរកឃើញ

ស្ទឹងត្រែងៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ ក្នុងផ្សារសាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖
-ប្រហិតចម្រុះចំនួន ១៦គីឡូក្រាម
-គុយទាវកញ្ចប់សរសៃធំចំនួន ២គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ១៨គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់