បន្ទាយមានជ័យ=បើនៅតែតែអាកាសធាតុក្តៅពំុមានភ្លៀងផ្លាក់ខេត្តបន្ទាយមានជ័យពិសេសក្រុងសិរីសោភ័ណនិងមិនមានទឹកប្រើប្រាស់ព្រោះទឹកស្ទឹងសិរីសោភ័ណហួតរីងដល់ចំនុចដែលត្រូវប្រកាសអាសន្ននេះបើតាមការស្នើសុំរបស់ក្រុមហ៊ុនទឹកស្អាតទៅអភិបាលខេត្តជួយអន្តរាគមន៍រកវិធីក្នុងការគ្រប់គ្រងទឹកដើម្បីបានទឹកប្រើប្រាស់នៅរយះពេលខាងមុខ ហើយត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារទឹកស្អាតចុះពិនិត្យជាក់ស្តែងនៅទីតាំងបូមទឹកស្ទឹងរបស់ក្រុមហ៊ុន ទឹកស្អាត ឃុន អភិវឌ្ឍន៍កាលពីរសៀលថ្ងៃទី១៩មេសា២០១៦។ លោក លីសារី អភិបាលរងខេត្តបន្ទាយមានជ័យតំណាង លោក សួន បវរ អភិបាលខេត្តបានលើកឡើងថាដោយមានការព្រួយបារម្មលើកបញ្ហាទឹកសម្រាប់ផ្គត់ផ្គងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណពីសំណាក់លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យក្រោយពីការស្នើសុំរបស់ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ ផលិតទឹកស្អាត់សម្រាប់ក្រុងសិរីសោភ័ណទៅអាជ្ញាធរខេត្តស្តីពីសញ្ញាអាសន្នកង្វះទឹកក្នុងអំឡុងពេលពី បី ទៅបួន ខែខាងមុខ។សូមឲ្យគណៈអភិបាលខេត្តជួយរកវិធីយ៉ាងណារក្សាទុកទឹកប្រើប្រាស់រហូតដល់ចប់រដូវប្រាំងនេះ។
តាមការចុះពិនិត្យជាក់ស្តែងជាមួយក្រុមការងារក្រុមហ៊ុនទឹកស្អាត់ឃើញថាទឹកស្ទឹងសិរីសោភ័ណរីងស្ងួតដីប្រេះបែកក្រហែងរហូតគោកដាចផ្លូវទឹកជាច្រើនកន្លែង។ដើម្បីដោះស្រាយបញ្ហានេះលោកបានស្នើដល់ក្រុមហ៊ុនទឹកស្អាតត្រូវរកម៉ាសីុនបូបទឹកពីផ្នែកខាងក្រោមនៃស្ទឹងដែលនៅមានទឹកយកមកស្តុកទុុកផលិតចែកចាយដល់ពលរដ្ឋម្យ៉ាងទៀតខេត្តនិងធ្វើការស្នើបង្ហូរទឹកពីខេត្តបាត់ដំបងមកក្រុងសិរីសោភ័ណក៍ដូចជាស្រុកមង្គលបូរីបានប្រើប្រាស់។ក្រៅពីនោះសូមឲ្យខាងក្រុមហ៊ុនកាយស្តាស្ទឹងឲ្យបានជ្រៅនិងជីកស្រះដើម្បីទប់ទឹកនៅពេលខែវស្សា។
លោកបានបន្តទៀតថាជាទូទៅមិនមែនតែក្រុងសិរីសោភ័ណឬខេត្តបន្ទាយមានជ័យនោះទេនៅខេត្តផ្សេងទៀតរបស់ប្រទេសកម្ពុជាសុទ្ធតែជួបគ្រោះរាំងស្ងួតនេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹកក្នុងនោះប្រទេសជិតខាងយើងក៍ជួបបញ្ហានេះដូចគ្នា។ជាមួយគ្នានោះលោកក៍បានសំណូមពលដល់ពលរដ្ឋត្រូវចេះប្រើប្រាស់ឬក្សារទុកទឹកដើម្បីបានទៅថ្ងៃមុខ។
សូមបញ្ជក់ថាកន្លងមកតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹម យ៉ាន អាជ្ញាធរខេត្តបានដោះស្រាយបញ្ហាទឹកនេះបានមួយគ្រាហើយតាមរយះការធ្វើទំនុបទប់ទឹកស្ទឹងនិងការហាមមិនឲ្យពលរដ្ឋធ្វើស្រែប្រាំង។
មតិយោបល់