ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី មានជនបរទេស ចំនួន០៥នាក់ប្រុស មាន០២សញ្ជាតិ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះពួកគេស្នាក់នៅលើសទិដ្ឋាការ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ KULDEEP SINGH ភេទប្រុស អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខM8584601 ជនជាតិឥណ្ឌា ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី០៩.១០.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត (ទិដ្ឋាការស្នាក់នៅផុតកំណត់នៅថ្ងៃទី០៩.១១.២០១៩) គោលបំណងធ្វើការ។
២.ឈ្មោះ SARKAR ASIM KUMAR ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខT1045965 ជនជាតិឥណ្ឌា ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១០.០៩.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត (ទិដ្ឋាការស្នាក់នៅផុតកំណត់នៅថ្ងៃទី១០.១០.២០១៩) គោលបំណងធ្វើការ។
៣.ឈ្មោះ MONDAL SUBAL CHANDRA ភេទប្រុស អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខS0015118 ជនជាតិឥណ្ឌា ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១០.០៩.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត (ទិដ្ឋាការស្នាក់នៅផុតកំណត់នៅថ្ងៃទី១០.១០.២០១៩) គោលបំណងធ្វើការ។
៤.ឈ្មោះ SINGHA CHIRANJIT ភេទប្រុស អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខN1032062 ជនជាតិឥណ្ឌា ចូលមកព្រះរាជាណាចក្រកម្ពុជាថ្ងៃទី១០.០៩.២០១៩ តាមច្រកអន្តរជាតិប៉ោយប៉ែត (ទិដ្ឋាការស្នាក់នៅផុតកំណត់នៅថ្ងៃទី១០.១០.២០១៩) គោលបំណងធ្វើការ។
៥.ឈ្មោះ ROONEY MARCKERRIGAN ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០០៨ តាមច្រកអន្តរជាតិប៉ោយប៉ែត គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន គោលបំណងធ្វើការ។
បច្ចុប្បន្នគ្មានការងារធ្វើ ដើរដេកអនាថាតាមទីសាធារណៈ និងស្នាក់នៅលើសទិដ្ឋាការ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕
មតិយោបល់