កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ មានករណីលង់ទឹកស្រះស្លាប់ ស្ថិតនៅក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មុនពេលកើតហេតុ ជនរងគ្រោះបានបាត់ពីរផ្ទះ តាំងពីម៉ោង ៧យប់ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ ហើយបានប្រទះឃើញសាកសព នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី១៥ ខែមករា នេះ។
ជនរងគ្រោះមាន ឈ្មោះ វ៉ិត រូ ភេទប្រុស អាយុ ៥៤ ឆ្នាំ មានទីលំនៅ ក្នុងភូមិ ឃុំ ខាងលើ ជាមនុស្សមានសតិមិនគ្រប់។
ក្រោយពេលធ្វើកោសល្យវិច្ច័យ គ្រួសារបានយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់