ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់ នៅស្រុកស្ទោង

កំពង់ធំ: កាលពីវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រ២១៥-២១៦ ភូមិមឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

ម៉ូតូម៉ាកវេវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សួន ខេង ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិដូនល្អ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)មិនពាក់មួកសុវត្ថិភាព។
ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1D-1070 បើកបរដោយឈ្មោះ ម៉ក់ វត ភេទស្រី អាយុ ៤៩ឆ្នាំ នៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ បង្កឡើងដោយម៉ូតូម៉ាក វ៉េវ ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់