ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់រងរបួសធ្ងន់បន្ទាប់ពីត្រូវNX200បុកពីក្រោយ

ពោធិ៍សាត់: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះស្មាន ផល អាយុ៦៥ឆ្នាំភេទប្រុសជនជាតិខ្មែរឥស្លាម រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរងរបួសធ្ងន់ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកលុចស៊ីសអិនអិច២០០ពណ៌សពាក់ស្លាកលេខភ្នំពេញBE-5494បុកពីក្រោយខណ:គាត់កំពុងជិះម៉ូតូ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤២-១៤៣ ស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ធ្វើឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុហើយបញ្ជូនជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់