Nasser Al-Khelaifi ប្រធានក្លិប Paris Saint-Germain បានបញ្ជាក់ថា Kylian Mbappe នឹងមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិបនោះទេ ទោះបីដល់ចប់កុងត្រាក៏មិនអនុញ្ញាតឲ្យផ្ទេរទៅក្លិបណាផ្សេងដែរ។
Real Madrid បានចាប់អារម្មណ៍លើកីឡាករជម្រើសជាតិបារាំងដែលនឹងចប់កុងត្រាជាមួយ PSG នៅឆ្នាំ២០២២ ប៉ុន្តែពួកគេបានជួបបញ្ហាប្រឈមនឹងវិបត្តិហិរញ្ញវត្ថុបន្តិច។ យ៉ាងណាមិញពេលនេះប្រធានក្លិប PSG ក៏បានបញ្ជាក់ច្បាស់លាស់ហើយថា Mbappe គ្មានថ្ងៃចេញទៅក្លិបណានោះទេ។
លោក Al-Khelaifi បានប្រាប់ដល់ L’Equipe ថា៖ “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា Kylian នឹងនៅបន្តជាមួយ PSG។ យើងគ្មានថ្ងៃលក់គាត់ចេញនោះទេហើយគាត់ក៏នឹងមិនចេញដោយគ្មានតម្លៃខ្លួន (Free) នោះដែរ។ នេះជាទីក្រុងប៉ារីសហើយជាប្រទេសរបស់គាត់។ គាត់មានចក្ខុវិស័យ ដោយមិនគ្រាន់តែជាកីឡាករម្នាក់ទេតែក៏ជួយផ្សព្វផ្សាយពី Ligue 1 មុខមាត់រាជធានីនិងប្រទេសរបស់គាត់ដែរ”៕
ប្រភព៖ CSB SPORTS
មតិយោបល់