ព័ត៌មានជាតិ

កំពុងតែប្រមូលផ្តុំគ្នារៀបចំជួញដូរនិងជក់សមត្ថកិច្ចទៅដល់ល្មម

ភ្នំពេញ: នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលា ម៉ោង៤និង0០នាទី កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៤នាក់ ស្ថិត នៅ ចំនុចភូមិ អង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ ។

ទី១) ឈ្មោះ ផាត ដារ៉ា ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខ របរ លាង ម៉ូតូ ស្នាក់ នៅ ភូមិ កើត ហេតុ ។
២) ឈ្មោះ នាង មុំ ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ ស្នាក់ នៅ មិន ពិត ប្រាកដ ។
៣) ឈ្មោះ ឈៀង សី យួន ភេភេទប្រុស មុខរបរ មិន ពិត ប្រាកដ ស្នាក់ នៅ ផ្ទះ ជួល ភូមិអូឌឹម សង្កាត់ចោមចៅ ទី៣ ខណ្ឌពោធិ៍សែនជ័យ ។

៤)ឈ្មោះ ពៅ តូ ភេទភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិ សាមគ្គី ទី ៥ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាង ដក ហូត ម្សៅ ស ក្រាម ថ្លា ចំនួន ១១កញ្ចប់ តូច នឹង សម្ភារ: ប្រើ ប្រាស់ គ្រឿង ញៀន មួយ ចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុង ឃុំ ខ្លួន បណ្ដោះ អាសន្ន នៅ អធិការ ដ្ឋាន ខណ្ឌ ពោធិ៍ សែនជ័យដើម្បីកសាងសំណុំរឿង៕

 

មតិយោបល់