យោងតាមការចុះផ្សាយរបស់ CNN Money បានឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Google នៅត្រីមាសទី២នេះ ទទួលបានលើសការរំពឹងទុករបស់ក្រុមអ្នកវិភាគ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលប្រាក់ចំណូលកើនឡើងនៅក្នុងរយៈពេល ៦ត្រីមាសចុងក្រោយ។
យោងតាមការបញ្ជាក់បានឲ្យដឹងថា ប្រាក់ចំណូល Google នៅត្រីមាសទី២ ទទួលបាន ១២,៩ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ១០ភាគរយ ក្នុងនោះប្រាក់ចំណូល ៧៣ភាគរយ បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ខណៈដែលប្រាក់ចំណេញសុទ្ធទទួលបាន ៣,៩ពាន់លានដុល្លារអាមេរិកដោយបានកើនឡើង ១៧ភាគរយ៕
មតិយោបល់