ព័ត៌មានជាតិ

ខ្លាំងបាត់! គ្រឿងញៀន២កញ្ចប់ធំខំលាក់ក្នុងកំប៉ុងចំណីសត្វយកចូលក្នុងមណ្ឌលអប់រំកែប្រែ(ម១)ត្រូវមន្រ្តីពន្ធនាគារឆែកឃើញ

ភ្នំពេញ: ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧និង១៥នាទី នៅត្រង់ចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឃី សិរីវុឌ្ឍ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់ធំ,ចំណីសត្វចំនួន០២កំប៉ុង និងទូរសព្ទដៃ០១គ្រឿង ។

ហេតុការណ៍: កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង១៥នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមណ្ឌលអប់រំកែប្រែ(ម១) នៅចំណុចមណ្ឌលអប់រំកែប្រែ(ម១) ស្ថិតនៅភូមិកម្រៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មានជនសង្ស័យ ឈ្មោះ ឃី សិរីវុឌ្ឍ ភេទប្រុស អាយុ២៥ឆ្នាំ បានយកក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់ធំ ដាក់ក្នុងកំប៉ុងចំណីសត្វ យកទៅឲ្យក្នុងមណ្ឌលអប់រំកែប្រែ(ម១) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានឆែកឆេររកឃើញក្រាមពណ៌ សថ្លាចំនួន០២កញ្ចប់ថង់ធំ ហើយក៏បានឃាត់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។ រួចសមត្ថកិច្ចបានធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល៖ មានសារធាតុញៀនក្នុងទឹកនោម ប្រាកដមែន។ ហើយដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ ចាត់ការតាមផ្លូវច្បាប់តែម្តង៕

 

មតិយោបល់