ព្រៃវែងៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១និង៥៨នាទីរសៀល ចំណុចភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត អធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ អធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ធ្វើការចាប់ឃាត់ខ្លួនម្នាក់។
ជនសង្ស័យឈ្មោះ ហ៊ន ណាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរបោះផ្ចឹកទី២ ឃុំព្រៃឃ្នេស ស្រុកមេសាង ។
តាមចម្លើយសារភាពរបស់ឈ្មោះ ថន និធី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិ៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ថាបានលក់អាវុធ ប្រភេទ AK៤៧ ស្វាយបត់ ០១ដើម ឲ្យទៅឈ្មោះ ហ៊ន ណាង ដើម្បីរៀបចំគម្រោងប្លន់នៅស្រុកស្វាយអន្ទរ។
ក្នុងនោះសមត្ថកិច្ចបានដកហូតអាវុធ AK ស្វាយបត់ ១ដើម កាត់កាណុង បង់១ គ្រាប់AKចំនួន ៧គ្រាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់