ភ្នំពេញៈ កាលពីវេលាម៉ោង ២០ និង៣២នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ២១៤ ត្រង់ចំណុចក្បែរនឹងរបងសាលាចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់។
ជនរងគ្រោះឈ្មោះ លី លី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្តុំផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ សុខ ច័ន្ធធា ភេទប្រុស អាយុ១១ឆ្នាំ មុខរបរជាសិស្សនៅវិទ្យល័យឬស្សីកែវស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឡាំម៉ាតាកង់បីឥណ្ឌា ជាមួយម្តាយ និងកូនតូចម្នាក់ ចេញដំណើរពីម្តុំក្រោយវាំងទៅផ្សារកណ្តាល។ លុះមកដល់ចំណុចផ្លូវ១៩ សង្កាត់ជ័យជំនះ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IA-5901 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩ ស្របទិសគ្នាជាមួយជនរងគ្រោះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Huawei ពីជនរងគ្រោះនៅលើម៉ូតូកង់បី បានសម្រេចហើយបើករត់គេចខ្លួន
ទៅផ្លូវ២១៤ កែងផ្លូវព្រះនរោត្តម ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ធ្វើការក្របួចបានភ្លាមៗទាំង២នាក់ យកទៅសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌដូនពេញ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីឲ្យសមត្ថកិច្ច ចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕
មតិយោបល់