ព័ត៌មានជាតិ

រថយន្តដឹកសិស្ស «សាលាអន្តរជាតិ ណាតអេដ» បុកសិស្សសាលា ជិះម៉ូតូទៅរៀន ស្លាប់ និងរបួស ២នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ និង ២០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្តដឹកសិស្ស «សាលាអន្តរជាតិ ណាតអេដ» បុកសិស្សសាលា ជិះម៉ូតូបំណងទៅរៀន ក្នុងទិសដៅបញ្ច្រសគ្នា បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់។

ជនរងគ្រោះ ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្សសាលាវិទ្យាល័យព្រែកកំពឹស (ស្លាប់) និងម្នាក់ទៀតភេទស្រី រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ (ជនរងគ្រោះទាំងពីរនាក់ជាបងប្អូននឹងគ្នា)។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់