ផ្ទះ ព័ត៌មានជាតិ ទីតាំងចែកចាយស...

ទីតាំងចែកចាយសារធាតុញៀន យ៉ាងសកម្មត្រូវកម្លាំងជំនាញចុះបង្ក្រាប

0

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ និង៣០នាទីរសៀល ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្រុម២១ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងជំនាញបានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ កាន់ ម៉ីចន្ថា ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៦កញ្ចប់តូច។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ដើម្បីស្រាវជ្រាវរកបក្ខពួក ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់