ព័ត៌មានជាតិ

សូមនិយាយថាទេ ចំពោះគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោ៣ និង ០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន តាមបណ្ដោយផ្លូវ១៩៨៦ ស្ថិតភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ពឹង គឹមហ័ន ភេទប្រុស អាយុ ៣៥ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

វត្ថុតាងដកហូតបាន៖
-ក្រាម០១កូនថង់តូច
-ម៉ូតូ០១គ្រឿង ម៉ាកកាវាសាគី ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1CA-4454
-ទូរស័ព្ទដៃណូគារចុចពិល០១គ្រឿង និងទូរសព្ទ័ដៃម៉ាក អាយហ្វូន០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់