ព័ត៌មានជាតិ

ពូកែបំពងសំឡេងរំខានអ្នកដទៃ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់យានយាន្តយកទៅអប់រំ

ភ្នំពេញ: កាលពីវេលាម៉ោង ១៧ និង ០០នាទី ដល់ម៉ោង ២២ និង០០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននិងប៉ុស្តិ៍ទាំង១១ ចេញធ្វើសកម្មភាពល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងត្រួតពិនិត្យលើមធ្យោបាយ (រថយន្តនិងម៉ូតូបំពងសំឡេងខុសប្រក្រតីស៊ីម៉ាំងប្រែន)។

ជាលទ្ធផលឃាត់ម៉ូតូចំនួន០៣គ្រឿង៖
-ផ្លូវសុរាម្រិត
-ផ្លូវព្រះនរោត្តមកែងផ្លូវ២៤០
-ផ្លូវព្រះសីហនុមុខសាលាគរុកោសល្យ។

បច្ចុប្បន្ន វត្ថុតាងត្រូវកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការអប់រំណែរនាំដល់ម្ចាស់យានយន្ត បញ្ឃប់ការប្រើប្រាស់មធ្យោបាយខុសប្រក្រតី៕

មតិយោបល់