ព័ត៌មានជាតិ

នារីម្នាក់ សល់តែប៉ុន្មានថ្ងៃទៀតចូលរោងការ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែងៈ នៅវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០២ ស្ថិតក្នុងភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងបុកគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ C125 ពណ៌ទឹកប្រាក់ ស៊េរី២០១៨ ពាក់ផ្លាកលេខ ព្រៃវែង1N-0673 បើកបរដោយឈ្មោះ សុខ វិជ្ជរ៉ា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទង់នាគ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរពីកើតទៅលិច (របួសប្រអប់ជើងស្តាំ និងក្បាលខាងក្រោយ ផ្នែកខាងឆ្វេង)។

មកដល់ចំណុចកើតហេតុ បានបុកជាមួយ និងម៉ូតូម៉ាកឌ្រីមសង់ C125 ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ផ្លាកលេខ ព្រៃវែង1G-2430 អ្នកបើកឈ្មោះ ឡាយ សាគុណ ភេទប្រុស អាយុ ៦៥ឆ្នាំ នៅភូមិព្រិច ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើដំណើរពីជើងបម្រុងឆ្លងផ្លូវទៅត្បូង (របួសស្រាល)។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ រីឯម៉ូតូទាំង ២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍ជើងភ្នំ។

សូមបញ្ជាក់៖ បើតាមការឲ្យដឹងពីឪពុកម្តាយនារីរងគ្រោះ នៅសល់តែពីរថ្ងៃទៀតទេ ដល់ថ្ងៃចូលរោងការហើយ៕

មតិយោបល់