ព្រះសីហនុៈ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល៧ជាន់ ក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ការង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យទាំងនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានចាត់បញ្ជាឲ្យលោក វរៈសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនខាងលើនេះតែម្តង ។
ជាក់ស្តែងកម្លាំងធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៤នាក់ ទី១ឈ្មោះ ចាន់ សុភណ្ឌ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខាងក្រោយពេទ្យ ។ ទី២ឈ្មោះ មិន សុខន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ។ ទី៣ឈ្មោះ ហន ភារុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល។ និងជនសង្ស័យទី៤ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអូរត្រេះ ។
ចំណែកវត្ថុតាងដែលអាវុធហត្ថដកហូតបានរួមមាន ម្សៅសថ្លា(ម៉ាទឹកកក)ចំនួន៥កញ្ចប់តូច និង២កញ្ចប់ធំ ,ជញ្ជឹងថ្លឹងគ្រឿងញៀនចំនួន០១, ដាវសាំម៉ូរ៉ៃ០១ដើម,
ដែកឆាបចំនួន០១ដើម ,ទូរសព្ទដៃ៣គ្រឿង,ខ្សែក ០១ខ្សែ,ចិញ្ចៀន០១វង់, ម៉ូតូមួយគ្រឿង ម៉ាក MSX ,លុយខ្មែរចំនួន ៩៦,០០០រៀល ,ដែកកេះ ចំនួន០៣,និងនាឡិកាចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕





មតិយោបល់