ព័ត៌មានជាតិ

រថយន្តដឹកដីបើកបុកម៉ូតូកង់បីពីក្រោយ បណ្ដាលឲ្យរងការខូចខាត នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកពីក្រោយកង់បី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តបង្ក និងម៉ូតូកង់បី ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចខាងលើ បានបុកម៉ូតូកង់បីពីក្រោយ បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនមានរងរបួសទេ ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធី ។

មូលហេតុ៖ រថយន្តបង្កបើកខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់