ព័ត៌មានជាតិ

មុខសញ្ញាគាស់ផ្ទះលួច យកទ្រព្យសម្បត្តិយ៉ាងសកម្មម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាត់ដំបង

បាត់ដំបង: ដោយអនុវត្តន៍តាមបទបញ្ជាពីលោកសាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និងនិងដោយទទួល បានការសម្របសម្រួលលេី នីតិវិធី ពី ឯក ឧត្ដម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះ ពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១១ និង៣០ នាទី នៅ ចំណុច ភូមិ សូភី ១ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោកឈឿង គឹម សុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប រួមសហការណ៍ជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោកឆាង វណ្ណឆៃ ជាអធិការ ចុះ ប្រតិបត្តិការ បង្ក្រាប ករណី អំពេីលួច មាន ស្ថានទម្ងន់ ទោស ( គាស់ទ្វារផ្ទះចូល លួច យក ទូរស័ព្ទ ដៃ ) មួយករណី ដោយ បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ ស៊ឹម ចំរេីន ហៅ កោប ភេទប្រុ ស អាយុ ២២ ឆ្នាំ មានទីលំ នៅ ភូមិ សូភី ១ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

សូមជម្រាបជូនថា កាលពីយប់ ថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០០និង៥០ នាទី នៅ ចំណុច ភូមិ សូភី២ សង្កាត់ រតន: ក្រុង បាត់ដំបង ខេត្តបាត់ ដំ បង ជនសង្ស័យមិនស្គាល់មុខបានធ្វេីសកម្មភាព គាស់ ទ្វារ ផ្ទះ រួច ចូលលួចយក ទូរស័ព្ទ ដៃ នៅ ក្នុង ទូ នៃលំនៅដ្ឋាន(ផ្ទះជួល) របស់ ជនរងគ្រោះ ឈ្មោះ ឡោះ ស៊ី ណាត ភេទប្រុស អាយុ ៣៧ ឆ្នាំដែល មានទីលំនៅអចិន្រ្តៃយ៍នៅភូមិ នរា២ ឃុំ នរា ស្រុក សង្កែ ខេត្ត បាត់ដំបង ហើយគាត់មកជួលបើក លក់ទូរស័ព្ទនៅមូលដ្ឋានកើតហេតុខាងលើ រហូ តដ ល់ ព្រឹកឡេីងទេីម ម្ចាស់ដឹងហេីយបានរាយ ការ ណ៍ ដល់សមត្ថកិច្ចនគរបាល ។

-វត្ថុតាង ដកហូត រួម មាន ៖
– ទូរស័ព្ទ ដៃ ០១ គ្រឿង ម៉ាក oppo A12ពណ៌ ខៀវ
– អាវ ពណ៌ ស ដៃ វែង ដែល ជនសង្ស័យ ពាក់ ធ្វេី សកម្មភាព ចំនួន ០១

បច្ចុប្បន្ន កម្លាំង ការិយាល័យ ជំនាញ បានរៀបចំ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់ ៕

 

មតិយោបល់