ព័ត៌មានជាតិ

Update៖ ជួយស៊ែររកសាច់ញាតិគាត់ផង! ឃើញដាក់ជើងសម្រាន្តចេញក្រៅ ខ្លាចទ្បានបើកប៉ះ ខំទៅដាស់ រឹងស្ដូក ក៏ផ្អើលឆោទ្បោ

ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ផឹកស្រវឹងជ្រុល បានដេកស្លាប់ក្នុងអង្រឹង លើម៉ូតូកង់បី បង្កឲ្យភ្ញាក់សមត្ថកិច្ចចុះទៅពិនិត្យ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើម៉ូតូកង់បី ចតឈប់តាមផ្លូវបេតុង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ មានអាយុជាង៥០ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី មិនស្គាល់ផ្ទះសម្បែង សាច់ញាតិ តែបើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរត់ម៉ូតូកង់បីខាងលើ គេឃើញច្រើនខែមកហើយ ដែលរត់ម៉ូតូកង់បី យប់ត្រង់ណា សម្រាន្តត្រង់ហ្នឹង តាមចិញ្ចើមផ្លូវ ជាទូទៅ ច្រើនតែចតសម្រាក នៅម្តុំខាងលើ ហើយជាមនុស្សផឹកស្រាថ្នាំជាប្រចាំ ។

ប្រជាពលរដ្ឋបន្តទៀតថា នៅព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ គេឃើញបុរសខាងលើ ចតឈប់ម៉ូតូកង់បី ហើយចង់អង្រឹងដេកសម្រាក ត្រង់ចំណុចខាងលើ ជាទម្លាប់របស់គាត់ ទើបគ្មានអ្នកណាចាប់អារម្មណ៍ លុះរហូតដល់វេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បងប្អូនប្រជាពលរដ្ឋឃើញជនរងគ្រោះ ដេកសម្រាន្ត ជើងចេញមកក្រៅកង់បី ដោយខ្លាច ក្រែងរថយន្ត ម៉ូតូ បើកប៉ះកៀរ ក៏ដើរទៅកេះ បំណងដាស់ ឲ្យសម្រាន្តដាក់ជើងទៅក្នុង តែមិនដឹងខ្លួន ចាប់អង្រួន ទើបដឹងថា ស្លាប់រឹងស្តូក បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង។

តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសព ក្រោយពីពិនិត្យ សាកសួរ ជុំវិញកន្លែងកើតហេតុ និងរបស់របរបន្សល់ទុក ជនរងគ្រោះស្លាប់ដោយគាំងបេះដូង ខណ:ដែលពិសារស្រាជាប្រចាំ ក្រោយមកក៏យកទាំងសាកសព និងម៉ូតូកង់បីទៅវត្តក្រាំងធ្នង់ ដើម្បីបន្តពិនិត្យ ស្រាវជ្រាវ ប្រកាសស្វែងរកសាច់ញាតិ មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់