បាត់ដំបងៈ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន ន គរ បាលខេត្តបាត់ដំបង និងដោយបានការ សម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តបាតដំបង នគរ បាលខេត្តបាត់ដំបង មានលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនប្រឆាំងគ្រឿង ញៀន ដឹក នាំកម្លាំងក្នុងផែនជំនាញ រួមជាមួយកម្លាំងន គរ បាលក្រុងបាត់ដំបង ដែលមានលោកវរសេនី យ៍ ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុង ធ្វើការឃាត់ខ្លួនជន សង័្សយចំនួន០៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬដឹកជញ្ជូនដោយខុស ច្បាប់នូវសារធាតុញៀនមួយករណី ក្នុងក្រុងបាត់ ដំបង កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលធ្វេីការដកហូតបានគឺ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន មាទឹកកក( IC E) ចំនួន ១២ថង់មានទម្ងន់សរុប ៥.៨២៨, ២៩ ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន(KETAMINE )ចំនួន ០៤ថង់ទម្ងន់ស រុប ៤,០១ក្រាម
-ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី (MDMA)ទម្ងន់ ០,១៤ក្រាម
-ថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ទម្ងន់០,៤១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-រថយន្តចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន ០២ គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងត្រូវបានកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់