សៀមរាបៈ អ្នកម៉ៅការសំណង់ ជនជាតិទួរគីម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងផ្ទះសំណាក់ Happy Zone INN បន្ទប់លេខ៧ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សពមានឈ្មោះ SAVASER BORA ភេទប្រុស ជនជាតិទួគី មុខរបរម៉ៅការសំណង់។
ក្រោយការពិនិត្យធ្វើកោសល្យវិច័យរកឃើញថា សពមានជំងឺមហារីកសួត បច្ចុប្បន្នត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខ្មែរសូវៀត តាមការសំណូមពររបស់ស្ថានទូត៕
មតិយោបល់