ព័ត៌មានជាតិ

ចិន​នឹង ផ្តល់​រង្វាន់​ដល់​ជន​ណា ដែល​បាន​ជួយ​ក្នុង​ការចាប់​ពួក​ភេរវជន​

​ចិន​៖​ពួក​អាជ្ញាធរ​នៃ​តំបន់​ស្វ័យ​តអួ​យ​ហ្គ័​រ របស់​ភូមិភាគ​ស្វ័យ​ត​ស៊ីន​ជាំ​ង ( ភាគ​ពាយ័ព្យ​) បាន ប្រកាស​ឱ្យ​ដឹងថា ប្រាក់រង្វាន់​ជាង ៣០០​លាន​យ័ន​( ប្រហែល​៤៨​លាន​ដុល្លារ ) នឹង​ត្រូវ​ផ្តល់ជូន ជន​ណា​ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុងកា​រ​ចាប់​បាន​ពួក​ភេរ​វជន ។​

​ពួក​មន្ត្រី និង ប្រជាជន​ក្នុង​មូលដ្ឋាន​ជាង ១០.០០០​នាក់ បាន​ចូលរួម​នៅក្នុង​ពិធី​លើកដំបូង បង្អស់​នៃ​ការប្រគល់​ប្រាក់រង្វាន់ ដែល​បាន​ប្រព្រឹត្តទៅ​នៅ ក្នុង​ខេត្ត​ហូ​តាន់ កាលពី​ថ្ងៃអាទិត្យ ។​

​ប្រាក់រង្វាន់​សរុប​ទាំងអស់​ចំនួន ៤,២៣​លាន​យ័ន ត្រូវបាន​ប្រគល់​ឱ្យ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន នៅក្នុង​ឱកាស​នៃ​ពិធី​នោះ ដែល​បាន​បង្ហាញ​ពី​ភាព ក្លាហាន ក្នុងការ​ចាប់​បាន​ពួក​ភេរវជន​មួយ ក្រុម​មាន​គ្នា​១០​នាក់ ។​

​ពួក​ភេរវជន​ក្រុម​នេះ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ដោយ​ប៉ូលិស កាលពី​ថ្ងៃ​ទី​២៧ កក្កដា ។ ប្រជាជន​ក្នុង​មូលដ្ឋាន​បាន​ស្ម័គ្រចិត្ត​ជួយ​ដល់​ប៉ូលិស ក្នុង ការចាប់​ជនសង្ស័យ ។​

​កាលពី​ថ្ងៃ​សុក្រ ប្រជាជន​ក្នុង​មូលដ្ឋាន បាន​ប្រាប់​ពី​ទី​កន្លែង​របស់​ជនសង្ស័យ នៅក្នុង​ចម្ការ ពោត​មួយកន្លែង​ក្នុងភូមិ​ពួហ្គាក់​ជី ក្នុងស្រុក​កា​រ៉ា​កាក់ ។​
​ដោយសារតែ​មាន​ការជួយ​ពី​ពួក​អ្នកស្ម័គ្រចិត្ត​ជា​ង​៣០.០០០​នាក់ ពួក​ប៉ូលិស​បាន​ដេញតាម ប្រមាញ់​ជនសង្ស័យ​រហូត​ដល់​ផ្ទះ​មួយ​ខ្នង ដែល​គេ​បោះ បង់​ចោល ដែល​នៅ​ទីនោះ ពួក​ភេរវជន បាន​ប៉ុនប៉ង​គ្រវែង​គ្រឿងផ្ទុះ​ទៅក្នុង​ហ្វូងមនុស្ស ។ ប៉ូលិស​បាន​ធ្វើ​ការតបត​វិញ នឹង​បាន​បាញ់​សម្លាប់​ពួក ភេរ​វជន​៩​នាក់ នឹង​យក​ទៅ​សួរចម្លើយ​ភេរវជន​ម្នាក់ទៀត ៕​
China

មតិយោបល់