ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ រូបភាបស្ដែងៗ ជនជាតិចិនមួយក្រុមឈ្លោះគ្នា រួចដកកាំភ្លើងបាញ់ ប៉ងសម្លាប់ភាគីម្ខាងទៀត នៅ «ហាងកាហ្វេ និងភោជនីយដ្ឋានហ្រ្គីន»

ភ្នំពេញ: ស្ដែងៗតែម្ដងកាមេរ៉ាសុវត្ថិភាព បង្ហាញពីករណីបាញ់ជាច្រើនគ្រាប់ នៅហាងយីហោ « ហាងកាហ្វេនិងភោជនីយដ្ឋានហ្រ្គីន» គឺផ្ដើមចេញពីចិនមួយក្រុមឈ្លោះគ្នា រួចកដកកាំភ្លើងបាញ់ ប៉ងសម្លាប់ភាគីម្ខាងទៀត តែមិនចំគោលដៅ កាលពីវេលាម៉ោងប្រហែល៧និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

តាមរយ:រូបភាព ភាគីមានកាំភ្លើងមានគ្នា២នាក់ ដោយម្នាក់លាក់កាំភ្លើង នៅចង្កេះ ឯម្នាក់ទៀតអង្គុយលើបង់ មុខហាង ដោយឈរឈ្លោះ ជាមួយភាគីម្ខាងទៀត មានតែម្នាក់ឯង មួយសន្ទុះក្រោយមក ភាគីម្ខាងបានបាញ់ចំនួន៣គ្រាប់ សំដៅទៅកាន់ភាគីម្ខាងទៀត តែមិនត្រូវទេ។

ក្រោយកើតហេតុ ក្រុមជនដៃដល់ បាននាំគ្នារត់គេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ ។

សូមបញ្ជាក់៖ ហេតុការណ៍នេះ មិនបណ្ដាលឲ្យអ្នករងរបួសទេ បច្ចុប្បន្នសមត្ថកិច្ច កំពុងតាមចាប់ជនដៃដដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់