ព័ត៌មានជាតិ

ម៉ូតបើកបុករទះអូសដៃពីក្រោយ បណ្ដាលឲ្យស្លាប់សិស្សម្នាក់ និងមនុស្សរងរបួសធ្ងន់ស្រាល ៣នាក់

កណ្ដាល: នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកអ្នកអូសរទះ លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ម៉ូតូម៉ាក Honda PCX ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-4877 បើកបរដោយឈ្មោះ ឈិន គឹមហ័ង ភេទប្រុស អាយុ ១៧ឆ្នាំ (ស្លាប់) មុខរបរ សិស្ស មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (អត់មួកសុវត្តិភាព)។
ជនរងគ្រោះឈ្មោះ សឿន ស្រីរ័ត្ន ភេទស្រី អាយុ ៣៦ឆ្នាំ (របួសធ្ងន់) មុខរបរលក់ដូរ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (បញ្ជាក់រទះមានភ្លើងបំភ្លើគ្រប់គ្រាន់) អ្នកដើរជាមួយ ២នាក់ ១.ឈ្មោះ សុខ លិនជួរ ភេទស្រី អាយុ ៨ឆ្នាំត្រូវជាកូន។ ២.ឈ្មោះ ភា ភេទស្រី អាយុ ៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកអូសរទះ (របួសស្រាល) ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញម៉ូតូខាងលើ ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុបុករទះអូសដៃពីក្រោយ បណ្ដាលឲ្យស្លាប់តែម្ដង ចំណែកអ្នកអូសរទះរងរបួសធ្ងន់ស្រាល ៣នាក់ ។

មូលហេតុ៖ អ្នកបើកម៉ូតូខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលល្វាឯម ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់