ព័ត៌មានជាតិ

Update៖ យុវជនខ្មែរឥស្លាម២នាក់បងប្អូន ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យប្អូនស្លាប់នឹងកន្លែងចំណែកបងប្រុសរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១០ និង ២៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ១៩៣កែងផ្លូវ៣៨៨ ស្ថិតសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យក្មេងប្រុស២នាក់ស្លាប់និងរបួសធ្ងន់។

ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះរ៉ៃ អីស្មាអែល ជនជាតិខ្មែរឥស្លាម ភេទប្រុសអាយុ ១៤ ឆ្នាំ (ស្លាប់)។
២/ឈ្មោះ រ៉ៃ ស្មាតស្លេះ ភេទប្រុស អាយុ ២៣ ឆ្នាំ (រងរបួសធ្ងន់)។
អ្នកទាំងពីរស្នាក់នៅជាមួយមីង ស្ថិតភូមិ៤ ក្រុម២៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង មានស្រុកកំណើតខេត្តត្បូងឃ្មុំ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញអ្នកទាំង២ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-8514 ឌុបគ្នាក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវ៣៨៨ ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើបានបុកពេញទំហឹងជាមួយរថយន្តម៉ាក ហ៊ីយិនដាយស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-8350 ទិសដៅពីជើងមកត្បូង បើកបរដោយជនមិនស្គាល់អត្តសញ្ញាន (រត់គេចខ្លួន)។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់