ព័ត៌មានជាតិ

Update៖ ករណីឃាតកម្ម! សង្ស័យភ្លើងប្រចណ្ឌ និសិ្សតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញម្នាក់ ត្រូវគូដណ្ដឹង បាញ់សម្លាប់

ភ្នំពេញ: កាលពីវេលាម៉ោងប្រហែល ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ផ្ទះលេខ H-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល មានករណីឃាត់កម្មនារីម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់រងរបួសធ្ងន់ ហើយបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរជានិសិ្សតពេទ្យ និងជាអ្នកលក់គ្រឿងសម្អាងអនឡាញម្នាក់។ ចំណែកជនសង្ស័យឈ្មោះ យឺន វណ្ណដេត ភេទប្រុស អាយុប្រហែល ៣០ ឆ្នាំ ត្រូវជាគូដណ្ដឹងជនរងគ្រោះ។

មូលហេតុ៖ សង្ស័យផ្តើមចេញពីរឿងប្រចណ្ឌ។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះ តែមិនបានចាប់អារម្មណ៍ទ្បើយ ប៉ុន្តែមួយសន្ទុះក្រោយមក ស្រាប់តែឃើញជនសង្ស័យបីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌាទៅមន្ទីរពេទ្យ ខណ:នៅក្នុងផ្ទះឃើញប្រលាក់សុទ្ធតែឈាមពេញការ៉ូ ទើបផ្អើលឆោឡោ រាយការណ៍ជូនសមត្ថកិច្ច។

ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ទៅ៕

មតិយោបល់