រតនគិរីៈ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ថិ៍បឹងកន្សែងឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុញៀនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួលលើទួលបឹងកំសាន្ថ ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។
មន្រ្តីនគរបាលប៉ុស្ថិ៍បឹងកន្សែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បិន ឆៃយ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។
សម្ភារៈដកហូតបានរួមមាន ៖ ដបទឹកសុទ្ធ បំពង់បឺត ដែកកេះ ពូថៅ១ និងដំបង១ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)។
បច្ចុប្បន្ននគរបាលប៉ុស្ថិ៍កំពុងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់