ព័ត៌មានសិល្បៈ និងកម្សាន្ត

មន្ត្រីប៉ុស្តិ៍លេខ៥ បំភ្លឺរឿងប៉ុស្តិ៍យកតែតួដដែលៗសម្ដែង

ក្នុងពិធីក្រុងពាលីដល់ទៅ២រឿង គឺរឿង “បំណុលកម្ម” និង “ទាសករលុយ” កាលពីព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២០ លោក ហួង តារាមុន្នី អ្នកផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានអះអាងថា លោកនឹងសើរើឡើងវិញ ជុំវិញការជ្រើសយកតួតែមុខដដែលៗឲ្យសម្ដែង ដើម្បីឲ្យតួដែលមិនធ្លាប់ បានសម្ដែងនៅប៉ុស្តិ៍លេខ៥ បានសម្ដែងម្ដង និងដើម្បីឲ្យភាពយន្តរបស់ខ្លួន មានរសជាតិថ្មីផង។ លោកប្រកាសថា នឹងកែសម្រួលឲ្យមានតារាថ្មី យ៉ាងហោច៦០ភាគរយ ក្នុងរឿងនីមួយៗ ចាប់ពីឆ្នាំ២០២០នេះតទៅ។

ពិធីក្រុងពលីនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២០ ក្នុងបរវេណសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ស្នាដៃរឿងទី១ មានចំណងជើងថា «មរតកកម្ម» ដែលមានវត្តមានតារាសម្តែង ក្នុងផ្ទៃរឿងដូចជា លោក ណាខុន កញ្ញាប៉ុប រចនា ជាតួឯក ក្នុងនោះក៏ឃើញ មានលោកមឿន ឯកសុធារិទ្ឋផងដែរ។ ចំពោះភាពយន្តទី២ មានចំណងជើងថា «ទាសករលុយ» សម្តែងដោយ លោកបញ្ញា សិដ្ឋិ លោកឆេរ កញ្ញា ណាក់ ស្រីណា លោកចន កញ្ញា ស៊ី ស៊ី អ្នកនាងប៉េង ប៉ោង កញ្ញាវ៉ាន់លីលី ញឹមចាន់ថនជាដើម។

លោក ហួង តារាមុន្នី បន្តថា ក្នុងការផលិតរឿងបន្តបន្ទាប់ លោក នឹងដាក់វិធានការ មិនឲ្យជ្រើសតែតួដដែល ដែលគេហៅថា ប្រើខ្សែរយ:នោះទេ ដើម្បីកុំឲ្យមហាជនមិនប្លែកអារម្មណ៍។ ប៉ុន្តែលោកក៏ទទូចឲ្យតារាថ្មីទាំងអស់ ដែលមិនធ្លាប់រួមការងារជាមួយប៉ុស្តិ៍លេខ៥ ត្រូវតែទាក់ទងមកដោយផ្ទាល់ នៅការិយាល័យប៉ុស្តិ៍លេខ៥ផងដែរ ដើម្បីទទួលឱកាស។

តារានីមួយៗ សុទ្ធតែបានបង្ហាញទស្សន: រីករាយបសនយល់ឃើញថា ជារឿយៗស្ថានីយ៏ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ តែងតែផ្តល់កិច្ចការសិល្ប: ជាច្រើនដល់តារាសម្តែង ដើម្បីបង្ហាញស្នាដៃ និងបន្តចាប់យក កេរ្តិ៍ឈ្មោះសម្តែង រៀងៗខ្លួន។ ជាពិសេសបានជួយ លើកស្ទួយកម្រិត ជីវភាពរស់នៅ របស់តារាបានខ្លះ តាមរយ:ប្រាក់កម្រៃការងារ ដែលជាចំណែកសំខាន់មួយ។

បើតាមលោកមុនីប្រធានគ្រប់គ្រងទូទៅរបស់ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា នេះជាស្នាដៃប្រមាណជាង២០រឿងមកហើយដែល ស្ថានីយ៍យើងរៀបចំកសាងភាពយន្តនេះឡើង។ ឆ្នាំ២០២០នេះ ដើមឆ្នាំយើង ក្រុងពលីរឿង២ តែម្តងដើម្បីឲ្យប្លែក។ លោកថា ជាទូទៅប៉ុស្តី៍លេខ ៥១ឆ្នាំ ថត៦រឿង ហើយឲ្យដៃគូសហការ២ ផលិតកម្មទៀតថតជាមួយ។

ដូចនេះសិល្បករជាច្រើន មានឱកាសបង្ហាញស្នាដៃ។ ខាងទូរទស្សន៍ យើងមិនបានប្រកាន់បក្ខពួក ដាក់តួសម្តែងជាតួគ្នាឯងនោះទេ។
ខាងយើងផ្តល់ឱកាសដល់គ្រប់តារាថ្មី ចាស់ទាំងអស់ ដែលមិនទាន់ថតឲ្យយើង អាចមកទំនាក់ទំនងជាមួយខាងយើង ហើយយើងមានគណ:កម្មាការជ្រើសរើសតួប្រសិន បើគាត់មានសមត្ថភាពល្អពិតប្រាកដ៕

មតិយោបល់