ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់ ដែលមានឈ្មោះ ៖ ទី១ ស សុវណ្ណ ភេទប្រុស អាយុ៥៧ឆាំ្ន ជនជាតិខ្មែរ មុខរបរ ដឹកដូងប្រេងលក់ រស់នៅក្រុម១៧ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ទី២ កៅ រិទិ្ធ ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅក្រុម ៤ ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឺងហាវ ខេត្តព្រះសីហនុ។ ទី៣ ពេជ្រ រាជ្យ ភេទប្រុស អាយុ ២២ឆាំ្ន ជនជាតិខ្មែរ មុខរបរជាងភ្លើង រស់នៅក្រុម០១ ភូមិ០៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រតិបត្តិការខាលើ កម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ ទី១.ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ ទី២. ទូរស័ព្ទដៃចំនួន០២គ្រឿង ទី៣.ម៉ូតូចំនួន ០១គ្រឿង ទី៤.ដបជក់ចំនួនមួយ ទី៥.កាំបិតចុងស្រួចចំនួនពីរ ទី៦.ប្រាក់រៀលចំនួនប៉ែតសិបពីរម៉ឺនរៀល ទី៧.ប្រាក់បាតចំនួន ៦០០បាត ទី៨.ប្រាក់ដុល្លារ ១៧៥ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់