ព័ត៌មានជាតិ

Update៖ សង្ស័យម្ចាស់សង្វៀនជល់មាន់ មានខ្នងធំ លោក អភិបាលខណ្ឌមានជ័យ និងអធិការ មិនហ៊ានចុះបង្ក្រាប ទុកឲ្យបើកដដែល…

ភ្នំពេញ: ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ នៅតែមិនឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្រ្កាបសង្ស័យម្ចាស់សង្វៀនជល់មាន់ដ៏ធំមួយនេះ ស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សង្ស័យម្ចាស់ មានខ្នងធំ ទើបលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ មិនហ៊ានចុះបង្ក្រាប។

ទីតាំងខាងលើនេះ មានព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ទំនងជាមានច្បាប់អនុញ្ញាត ឬមានខ្នងអ្នកធំហើយ
ទើបមានក្រុមអ្នកលេងល្បែងស៊ីសង ប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានទាល់តែសោះ។

ប្រភពដដែល បានបញ្ជាក់ថា ទីតាំងខាងលើ មានលេងល្បែងដូចជាជល់មាន់ លេងអាប៉ោង លេងបៀរ គាបស៊ីគ្នាយ៉ាងសាហាវ។

ពលរដ្ឋសំណូមពរទៅលោក អភិបាលខណ្ឌមានជ័យ និងលោកអធិការខណ្ឌមានជ័យ មេត្តាជួយធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបផង ដោយពលរដ្ឋ កំពុងរង់ចាំមើលថា តើនឹងមានចំណាត់ការ ចុះបិទសង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា ព្រោះបើបន្តឲ្យបើកតទៀត នឹងធ្វើឲ្យមានកើតបទល្មើស ក្នុងមូលដ្ឋានកាន់តែច្រើនជាក់ជាមិនខាន។

ក្រុមការងារ Post News យើង នឹងធ្វើការតាមដានព័ត៌មាននេះតទៀត រហូតដល់សមត្ថកិច្ច មានវិធានការជាក់លាក់ ចុះបង្ក្រាបទីតាំងខាងលើ៕

មតិយោបល់