ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រីច្រើននាក់ និងម៉ាស៊ីនផលិតសារធាតុញៀន ត្រូវអាវុធហត្ថក្រុងព្រះសីហនុបង្រ្កាប

ព្រះសីហនុ: លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន កាលពីវេលាម៉ោង ១០និង៣៥នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យច្រើននាក់៕

ជនសង្ស័យរួមមានឈ្មោះ៖
១. ផាន់ សុវណ្ណារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិ៣៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ក្រុម៣ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២. អ៊ំ ស្រីណា ភេទស្រី អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្ន រស់នៅភូមិសង្កាត់ខាងលើ ។
៣. តាំង ស្រីអូន ភេទស្រី អាយុ ២២ឆ្នាំស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ក្រុម៣ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
៤.ណុប ចន្ទ័មន្នី ប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើត ភូមិ២ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្ននៅអាស័យដ្ឋានខាងលើ ។
៥. អ៊ុន ទូច ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិក្រាំងស្នាយ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
៦.ប៉ែន សុវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ស៊ីឌី ការ៉ាអូខេ ស្រុកកំណើត ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅកន្លែងកើតហេតុ។
៧.សំ សូសួន ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន ភូមិ៣ សង្កាត់២ ក្រុង /ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាង៖
-ម្សៅពណ៌សចំនួន ២កញ្ចប់តូច
-ថ្នាំក្រវីចំនួន ១៨៥កញ្ចប់
-ដបជក់ចំនួន ១
-ម៉ាស៊ីន ផលិតសារធាតុញៀន១ ឈុត
-រថយន្ត ចំនួន ២គ្រឿង
-ម៉ូតូចំនួន ២គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធី៕

មតិយោបល់