ព័ត៌មានជាតិ

សិស្សវិទ្យាល័យក្រូចឆ្មារជិត ៤០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនទាន់ដឹងមូលហេតុ

ត្បូងឃ្មុំ: ចាប់ពីរសៀលថ្ងៃម្សិលមិញ រហូតមកទល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្សវិទ្យាល័យក្រូចឆ្មារជិត ៤០នាក់ហើយ បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដោយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១៣ដល់ម៉ោង ១៦ និង៥០នាទី សិស្សនៅវិទ្យាលយ័ក្រូចឆ្មារ ចំនួន១២នាក់ កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់។

មកទល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស ២៦នាក់បន្ថែមទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបឋម នៅមន្ទីរពេទ្យស្រុក ហើយមូលហេតុ យ៉ាងណានោះ នៅមិនទាន់សន្និដ្ឋានទេ៕

មតិយោបល់