ព័ត៌មានជាតិ

រៀបនឹងសេព ក្រឡេកឃើញសមត្ថកិច្ចបោះចោលទៅនឹងដី ត្រូវកម្លាំងជំនាញរើសបានឃាត់ខ្លួនទាំងក្រុម

កណ្តាល: កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលផ្នែកប្រឆាំងគ្រឿងញៀន បានបញ្ចូនជនសង្ស័យ០៦នាក់ទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ករណីគ្រឿងញៀន។

ជនសង្ស័យចំនួន ៦នាក់រួមមាន៖
១/ឈ្មោះ យ៉ុន សុវណ្ណ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសកិករ (ឃាត់ខ្លួន)។
២/ឈ្មោះ ឈាង វិបុល(កា) ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរពុំពិត (ឃាត់ខ្លួន)។
៣/ឈ្មោះ វឿន ម៉ុន ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន)។
៤/ឈ្មោះ ហេង ស៊ីណា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត(ឃាត់ខ្លួន)
៥/ឈ្មោះប៉ិច ស៊ីវុន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ឃាត់ខ្លួន)
៦/ឈ្មោះ ឌី រឹទ្ធី ហៅធី ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ឃាត់ខ្លួន)។
ជនសង្ស័យទាំង០៦ នាក់មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ដែលប្រើប្រាស់រួចនៅសល់ជាប់កន្ទោងក្នុងកញ្ចប់បារី FINE
-ដែកកេះចំនួន១ ពណ៌ខៀវ
-ទូរសព្ទ័ចំនួន ០២គ្រឿងម៉ាក Samsung ព៌ណស និងម៉ាក Oppo
-រទេះរុញចំនួន០១
-សំភារវេចខ្ចប់និងប្រើប្រាស់មួយចំនួន។

ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានល្បាតក្នុងភូមិសាស្រ្ត ខណ:មកដល់ចំណុចខាងលើ ប្រទះឃើញឈ្មោះ ឈាង វិបុល កំពុងអង្គុយលើរទេះរុញរបស់ខ្លួន ភ្លាមនោះជនសង្ស័យបានបោះចោលកញ្ចប់បារី ម៉ាកFINE ដែលដាក់សារធាតុញៀនប្រើរួចនៅសល់ខ្លះចោលទៅលើដី ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៍រើសកញ្ចប់បារីនោះមកពិនិត្យមើល ឃើញមានសារធាតុញៀន បន្ទាប់មកសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យ ទាំង០២នាក់រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា សារធាតុញៀននៅសល់ក្នុងកញ្ចប់បារីជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីឈ្មោះ វឿន
ម៉ុន យកមកប្រើប្រាស់ហើយមួយរយ:កាលកន្លងមកខ្លួនធ្លាប់លក់សារធាតុញៀនឲ្យឈ្មោះ
ឌី រឹទ្ធី និងឈ្មោះ ហេង ស៊ីណា ដើម្បីលក់បន្ត។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ បញ្ជូនទៅកានតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់