ភ្នំពេញៈ ខណៈដែលសពស្រី្តរងគ្រោះកំពុង ធ្វើបុណ្យនៅស្រុកកំណើតជនសង្ស័យបានបង្ហោះសារជាថ្មីលើបណ្ដាញសង្គម( FaceBook)ថា «មួយជាតិនេះបងខុសធ្ងន់ណាស់ សូម្បីតែមនុស្សខ្ញុំស្រឡាញ់ថែរក្សាមិនបាន បើបងជីវិតបងនឹងខំធ្វើបុណ្យឧទិសកុសលជូនអូន បើមានជាតិក្រោយពិត បងព្រមតាមអូនគ្រប់យ៉ាង សន្យាឈប់រករឿងច្រើន ឈប់ងក់ងរតាមអូនគ្រប់យ៉ាង កំហុសបងធ្ងន់ណាស់ដោយអត់អោនមិនបាន សូមជូនពរអូនទៅកាន់ សុកតិភព ប្រពន្ធសម្លាញ់ (ជុន ឌីណា)។
សូមរំឮកថា ករណីឃាតកម្មដែលបុរសម្នាក់បានបាញ់សម្លាញ់គូដណ្ដឹងរបស់ខ្លួន កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងបុរីរំចេកអូដឹម ត្រង់ផ្ទះលេខ H-03 ផ្លូវលំBT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ ជុន ឌីណា ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ ជានិស្សិតពេទ្យផ្នែកឡាបូ និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ មានស្រុកកំណើត នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត ភេទប្រុស អាយុ ២៤ឆ្នាំ (ជាគូដណ្ដឹង) មុខរបរជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី។
អ្នកទាំង២ ជាគូដណ្ដឹងនឹងគ្នា ដែលទើបភ្ជាប់ពាក្យ ក្នុងអំឡុងខែកញ្ញា ២០១៩ ហើយគ្រោងចូលការ នាខែមីនា ឆ្នាំ២០២០ ខាងមុខ។
មតិយោបល់