ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅឬស្សីកែវ

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ធ្វើការឃាត់ខ្លួន រួចទាំងដកហូតថ្នាំញៀនជាច្រើនកញ្ចប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡាំ ហុង ភេទប្រុស ជនជាតិវៀតណាម អាយុ២៤ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកបាន រួមមាន៖ ថ្នាំញៀន១៧ កញ្ចប់ថង់តូច និងម៉ូតូម៉ាកហុនដា ១គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញខណ្ឌ និងប៉ុស្តិ៍បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់